អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តស្ទឹងត្រែង, ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជំនួសឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា - PMC-News

ប្រកាសផ្ទេរភារកិច្ចស្នងការនគរបាលខេត្តស្ទឹងត្រែង, ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជំនួសឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា

 ស្ទឹងត្រែង÷ស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបានផ្លាស់ប្ដូរ និងរៀបចំពិធីប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។


ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលត្រូវប្រកាសចូលកាន់តំណែង គឺលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៉ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ត្រូវបានតែងតាំងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា មុនទទួលបានការតែងតាំងជាស្នងការនគរបាលខេត្តស្ទឹងត្រែង លោកមានតួនាទីជា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕




Theme images by Radius Images. Powered by Blogger.