អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនម្ចាស់ផ្ទះលក់ដូរទំនិញនាំចូលពីប្រទេសថៃ ធ្វើកិច្ចសន្យា និងទំនិញជាច្រើនមុខត្រូវបានដុតកម្ទេចចោល - PMC-News

កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនម្ចាស់ផ្ទះលក់ដូរទំនិញនាំចូលពីប្រទេសថៃ ធ្វើកិច្ចសន្យា និងទំនិញជាច្រើនមុខត្រូវបានដុតកម្ទេចចោល

 បន្ទាយមានជ័យ÷កម្លាំងអាវុធហត្ថស្រុក ម៉ាឡៃ ដឹកនាំដោយវរសេនីយ៍ត្រី តាំង សុខ ហេង បានសហការជាមួយគណៈបញ្ជាការ ឯកភាព លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងមានការ


ចូលរួមពីកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃកម្លាំងយោធាកងពលតូចថ្មើជើង លេខ ៥៣ លោកសួង សៅ មេបញ្ជារការ នគបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ វេលាម៉ោង ០៨. ២៥ នាទី ថ្ងៃទី២១. ខែតុលា. ឆ្នាំ២០២៥បានចុះដកហូតអីវ៉ាន់(ទំនិញ)ស្តុកទុកនៅផ្ទះមួយកន្លែងដែលឈ្មួញយកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ៕



ស្ថិតនៅចំណុចភូមិក្បាលស្ពានឃុំម៉ាឡៃ ស្រុកម៉ាឡៃ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង សមត្ថកិច្ចបានឲ្យដឹងថា

# ម្ចាស់ផ្ទះឈ្មោះសង នី ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។កម្លាំងសមត្ថកិច្ចបន្តឲ្យដឹងគេថា អីវ៉ាន់ដកហូតចំនួន៧មុខរួមមាន÷

១- ថ្នាំក្អកចំនួន ១២កេស

២- នំចាប់ហួយចាប់ឆាយចំនួន៣កេស

៣- ឡេចំនួន ៣កេស

៤ - ថ្នាំប៉ូវពោតចំនួន ៤កេស

៥ - ថ្នាំបាញ់ស្មៅចំនួន ៣កេស

៦- ម្សៅសាន ចំនួន ៣ កញ្ចប់

៧- ថ្នាំសម្លាប់សត្វល្អិតចំនួន ១០កេស

ក្រោយពីការសាកសួរម្ចាស់ផ្ទះ គាត់ពិតជាបានជួលឱ្យឈ្មួញដាក់អីវ៉ាន់ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃពិតប្រាកដមែន។

បច្ចុប្បន្ន ម្ចាស់ផ្ទះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងបញ្ឈប់និងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។

រីឯវត្ថុតាងទាំង ៧មុខត្រូវបានគណៈបញ្ជាការយកទៅបំផ្លាញចោលទាំងអស់។

Theme images by Radius Images. Powered by Blogger.