អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី បើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅខេត្តប៉ៃលិន - PMC-News

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី បើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅខេត្តប៉ៃលិន

 ខេត្តប៉ៃលិន÷ឯកឧត្ដម ទូ សាវុធ អនុរដ្ឋលេខាធិការ ក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី តំណាង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់និងសុរិយោដី និង ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត បាន ស្រីមុំ  អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន  បានអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន។


  ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានវាយតម្លៃខ្ពស់អំពីលទ្ធផលការងាររបស់មន្ត្រីដែនដី ដែលបានសម្រេចបាននៅពេលនេះសំដៅដល់ការលើកកម្ពស់សេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿនទៅថ្ងៃអនាគតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអនុវត្ត។ ឯកឧត្តមនៅតែបន្តជំរុញដល់មន្ត្រីជំនាញពន្លឿនការចុះបញ្ជីដីធ្លីឲ្យចប់តាមផែនការរបស់ក្រសួងដែនដីឆ្នាំ២០២៥នេះ ហើយជំរុញឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធក៏ចាំបាច់ចូលរួមសហការសម្របសម្រួល និងប្រជាពលរដ្ឋដើម្បីឲ្យការងារស្នូលមួយសម្រេចតូចតាមការកំណត់ដែរ។




ឯកឧត្តម​អភិបាលរងខេត្តក៏បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ទាំងលើការងារសាងសង់ និងការត្រួតពិនិត្យសំណង់ ជាពិសេសការទប់ស្កាត់ឲ្យបាននូវរាល់ការសាងសង់សំណង់ខុសច្បាប់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាតដែលកើតមាននៅក្នុងខេត្ត ដោយត្រូវចេញវិធានការឲ្យបានទាន់ពេលវេលា ទប់ស្កាត់បទល្មើសសំណង់គ្រប់ប្រភេទ តាមរយៈការពង្រីកការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់សំណង់ឲ្យបានយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ។​ ទន្ទឹមហ្នឹងនេះរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ចំពោះរាល់សកម្មភាពរំលោភយកដីសាធារណៈ និង ការសាងសង់សំណង់ផ្សេងៗរំលោភលើដីចំណីផ្លូវ ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់ របៀប រៀបរយ និងសោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរបស់យើង ។

  ឯកឧត្ដម ទូ សាវុធ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានថ្លែងថា មន្ត្រីជំនាញទាំងអស់ត្រូវបំពេញកាតព្វកិច្ចអនុវត្តទៅតាមតួនាទីរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានទាន់ពេលវេលា ឆ្លើយតបការផ្តល់សេវាប្រកបដោយតម្លាភាព និងបរិយាបន្ន។ ចំពោះការស្នើសុំលិខិតអនុញ្ញាតសាងសង់សំណង់ សុទ្ធតែមានការកំណត់ពេលវេលាសម្រាប់ម្ចាស់សំណង់ក្នុ ងករណីបើសិនម្ចាស់សំណង់ដាក់ពាក្យហើយមិនទាន់មានការឆ្លើយតបយឺតយ៉ាវពីមន្ត្រីជំនាញ នោះវាជាចំណុចខ្វះខាត របស់មន្ត្រីជំនាញដែលពុំបានដឹងគ្រប់ជ្រុងជ្រោយចំពោះឯកសារស្នើសុំ។ ឯកឧត្ដមក៏សូមឱ្យមន្ត្រីនៅតាមមូលដ្ឋានត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ អ្វីដែលអាចដោះស្រាយបានគឺដោះស្រាយនៅតាមមូលដ្ឋានរបស់ខ្លួនអ្វីដែលហួសពីដែនកំណត់របស់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើរបាយការណ៍មកខេត្តនិងក្រសួង។ 

ជាមួយគ្នានោះដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការក៏បានកោតសរសើរដល់មន្ត្រីជំនាញនៃមន្ទីរដែនដីដែលបានខិតខំយកចិត្តទុកដាក់ ដើម្បីដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។ 

ឯកឧត្តមបានបន្តដ្ឋានដើម្បីរួមគ្នាដោះស្រាយ នៅបញ្ហាប្រឈមនានាដែលនៅសេសសល់ មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសម្មង់និងសុរិយសដីខេត្តនិងមានឱកាសក្នុងការលើកឡើងនៅចំណុចខ្វះខាតសំណើ និងសំណូមពរនៅក្នុងពិធីសន្និបាតដ៏មានសារសំខាន់នេះ។

បើយោងតាមរបាយការណ៍របស់លោក ហុង ពៅ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីបានឲ្យដឹងថាការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ចំពោះផែនការចុះបញ្ជីតិធ្លីជាលក្ខណៈប្រព័ន្ធក្បាលដីប៉ានស្មានក្នុងខេត្តប៉ៃលិនមានចំនួនៈ ៥៧,៨៤២ ក្បាលដី ដែលអនុវត្តលើក្រុង ស្រុក និងឃុំ/សង្កាត់ចំនួន០៨ ស្មើនឹង ៩៣ភូមិ លទ្ធផលសម្រេចបានដូចរួមមាន៖  អនុវត្តបានក្នុង ០៩ខែដើម ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥) ប្រកាសតំបន់វិនិច្ឆ័យ ចំនួនៈ ២០ភូមិ ប្រមូលទិន្នន័យបានចំនួន ២០,៦៤០ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ១១,៤៥៦ក្បាលដី គូរក្បាលដីបានចំនួនៈ ២០,៨៧៦ក្បាលដី វាស់វែងបានចំនួន ២៤,១៩២ក្បាលដី ចេញប័ណ្ណបានចំនួន១,៥៤៩ប័ណ្ណ និងចែកប័ណ្ណ បានចំនួន ៣៦៦ ក្បាលដីផងដែរ។ដោយលោក÷ស សារឿន

Theme images by Radius Images. Powered by Blogger.