ឯកឧត្តម ស្កេះ យូរ ប្រធានគណៈកម្មធិការអនុសាខា កក្រក ក្រុងប៉ៃលិន, ដឹកនាំសមាជិក សមាជិកា យកអំ ណោយជូនពលរដ្ឋរងគ្រោះដោយភ្លើងឆេះ ផ្ទះ១ខ្នង
ខេត្តប៉ៃលិន÷ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស្លេះ យូរ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងប៉ៃលិន ដឹកនាំ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុង ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូន ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ១ ខ្នង អំណោយដែលអនុសាខាផ្តល់ជូនរួមមាន ស័ង្កសី ចំនួន ១០ សន្លឹក ,តង់ ១, អង្ករ ២៥ គីឡូក្រាម , មី ១ កេស , ទឹកស៊ីអ៊ីវ ១ យួរ , ទឹកត្រី ១ យួរ , ស្ករស ១គីឡូក្រាម ,អំបិល ១គីឡូក្រាម ,ប៊ីចេង ១គីឡូក្រាម, ចានបាយ ១ឡូ, ស្លាបព្រា ១ឡូ, វែកឆា ១, វែកសម្ល ១, ឆ្នាំងបាយ ១ ,ថវិកាចំនួន ១០០,០០០ រៀល ក្នុងនោះដែលឯកឧត្តមប្រធានអនុសាខាបានឧបត្ថម្ភបន្ថែម ឃីតចំនួន ៤ឃីត (មុង ៤ ,ភួយ ៤, កន្ទេល ៤,ខ្នើយ ៤, ក្រមា ៤, ស្បែកជើងផ្ទាត់ ៤គូរ ,សារ៉ុង ៤) ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ប្រធានគណៈកម្មាធិការអនុសាខាក្រុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។
ឯកឧត្តមបានសម្តែងការសោកស្តាយជាពន់ពេក ជាមួយជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិមួយចំនួន ។ ឯកឧត្តមបានផ្តាំផ្ញើសូមប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាអាចដែលកើតមានឡើងជាយថាហេតុ។ដោយ,លោក ស សារឿន




Post a Comment