លោក នួន ផារ័ត្ន ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ពីឃុំប្រាសាទ ទៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ!
(កំពង់ធំ)៖ ផ្លូវកៅស៊ូប្រភេទ DBST ប្រវែង ១១,៤ គីឡូម៉ែត្រ ដែលតភ្ជាប់ពីភូមិចំបក់ជ្រុំ ឃុំប្រាសាទ ទៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានចុះពិនិត្យផ្ទាល់ដោយលោក នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន បានលើកឡើងឱ្យដឹងថាផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាដើម្បីលើកស្ទួយកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។
ចុងក្រោយ លោក នួន ផារ័ត្ន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង៕ដោយលោក សំនៀង



Post a Comment