អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សិប្បកម្មផលិតទឹកត្រី នៅខណ្ឌឬស្សីកែវ ដែល កំពុងរងបណ្តឹងពីប្រជាពលរដ្ឋ ១២គ្រួសារ ប្តឹងអស់រយះពេល៧ឆ្នាំ នៅពេលនេះ សូមមហាជនរងចាំតាមដាន.វគ្គ២ - PMC-News

សិប្បកម្មផលិតទឹកត្រី នៅខណ្ឌឬស្សីកែវ ដែល កំពុងរងបណ្តឹងពីប្រជាពលរដ្ឋ ១២គ្រួសារ ប្តឹងអស់រយះពេល៧ឆ្នាំ នៅពេលនេះ សូមមហាជនរងចាំតាមដាន.វគ្គ២

រាជធានីភ្នំពេញ: បើយោងតាមពាក្យបណ្តឹង របស់ប្អូនស្រីលឹម ចន្ថា អាយុ៣៤ឆ្នាំ ដែលមានទីលំនៅ ដ្ឋានក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ តំណាង អោយ១២គ្រួសារភ្ជាប់ស្នាមមេដៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ យោងតាមកម្មវត្ថុ ដាក់ពាក្យប្តឹងឈ្មោះ ហេង សេងហួន ជាម្ចាស់អាជីវកម្ម ផលិតទឹកត្រី១កន្លែងដែលស្ថិតនៅក្រុមទី១០ ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

យោងបទសម្ភាសន៍ដែលអង្គភាពសារព័ត៌មានយើង ជាមួយប្រជាពលរដ្ឋមានផលប៉ះពាល
យោងការរៀបរាប់ បញ្ហាដែលសិប្បកម្ម ផលិតទឹកត្រីខាងលើនេះ  បានបង្កផលប៉ះពាល់ ជាខ្លាំងដល់សុខភាពនិងសំឡេងរំខានជាងនេះគឺធ្វើឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះសម្បែងដីធ្លីដោយសារតែទឹកអំបិលហូរជ្រាបចេញស៊ីជញ្ជាំង បង្អួចទ្វារបណ្ដាលឲ្យខូចខាតយ៉ាងខ្លាំង។
នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានចុះ ដកស្រង់ ខ្លឹមសារបន្ថែម ពីសំណាក់ណប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង សូមកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការរកដំណោះស្រាយ ក្នុងការរក្សាសុខសុវត្តិភាព  យោងតាមខ្លឹមសាររបស់ប្រជាពលរដ្ឋ ការដាក់ពាក្យបណ្តឹង ទៅមន្ត្រីអនុវត្តច្បាប់ តាំងពីខែមករាឆ្នាំ២០២៥ បើគិតមកដល់សព្វថ្ងៃនេះ គឺជាង៧ខែទៅហើយ ដោយមិនទាន់ឃើញ ក្រសួងនិងថ្នាក់ដឹកនាំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ មិនទាន់ចាត់វិធានការណាមួយចំពោះ ម្ចាស់អាជីវកម្ម ផលិតទឹកត្រីនៅឡើយនោះទេ ។
សូមបញ្ចាក់ផងដែលថា ការដាក់ពាក្យបណ្តឹងនៅខែកមរាឆ្នាំ២០២៥នេះ គឺជាពាក្យបណ្តឹងថ្មី ពីព្រោះ ធ្វើឡើងតាមអាណត្តិនៃគណ:អភិបាលខណ្ឌដោយសំណុំរឿងនេះអូសបន្លាយអស់រយ:ពេល៧ឆ្នាំមកហើយ ។
អង្គភាពអ្នកសារព័ត៌មានបានទំនាក់ទំនង ទៅលោក ហេងសេងហួន ម្ចាស់សិប្បកម្មផលិតទឹកត្រី តាមរយះលេល០៩២៥៦៣៥៥៦ ដើម្បីសុំការបំភ្លី ខលទៅជួបម្នាក់ស្រីគាត់ថា ម្ចាស់ទូរស័ព្ទមិននៅ អង្គភាពសារព័ត៌មានយើង បានទំនាក់ទំនងតាមតេឡេក្រាម ត្រូវបានលោករីមូលចេញ អាស្រ័យដូចបានជំរាបជូនខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់បានដឹងថា សិប្បកម្មផលិតទឹកត្រីដែលមានទីតាំងខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណានោះទេ? តើស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យដែលឬទេរយះពេលកន្លងមក ?ការផលិតទឹកត្រីនិងចែកចាយ ទៅលើទៅផ្សារក្នុងការអោយប្រជាពលរដ្ឋយកទៅប្រើប្រាស់ ស្របទៅនិងស្តុងដាដែលឬទេ?
យោងតាមលិខិតរបស់រដ្ឋបាលខណ្ឌឬស្សីកែវ ចុះថ្ងៃទី១៤ខែសីហាឆ្នាំ២០២៥ សូមអញ្ជើញឈ្មោះ ហេងសេងហួន ម្ចាស់សិប្បកម្មផលិតទឹកត្រី សញ្ជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ក្រុមទី១០ភូមិក្រោលគោសងកាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។
ដើម្បីចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាសម្របសម្រួលលើករណីបណ្តឹងរបស់ឈ្មោះលឹមចន្ថា  នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ សាលប្រជុំ(B)នៅម៉ោង៩:៣០ព្រឹកក្រោមធិបតីភាព លោកសន សោភ័ណ្ឌអភិបាលរងខណ្ឌ ។
យ៉ាងណាមិញ អង្គភាពសារព័ត៌មានយើង ស្នើសុំដល់ ជិន ប៊ុនធឿនអភិបាលខណ្ឌឬស្សីកែវ និងជាគណៈមេបញ្ជាការឯកភាពខណ្ឌ សូមមេត្តា ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោកប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមន្ត្រី ក.ប.ប ចុះត្រួតពិនិត្យ ចំពោះករណីខាងលើ ដោយក្តីអនុគ្រោះ។
ករណីម្ចាស់អាជីវកម្ម បើកសិប្បកម្មផលិតទឹកត្រី នៅកន្លែងទីប្រជុំជន ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ តើក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ  ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាគណៈមេបញ្ជាការឯកភាព រាជធានី សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច និងយោងតាមបណ្តឹងរបស់ ប្រជាពលរដ្ឋ រងផលប៉ះពាល់ ខាងលើដោយក្តីអនុគ្រោះ។
ដោយរយ:ពេលកន្លងមក សុំណុំរឿងមួយនេះ ប្តឹង៧ឆ្នាំហើយ ដាក់ទៅបាត់ៗ មិនជាពាក្យបណ្តឹង ទៅដល់ទីណា  ទើបតែលើសនេះ លោកអភិបាលខណ្ឌឬស្សីកែវអាណត្តិថ្មី បានចេញលិខិត អញ្ជើញអោយចូលរួមរកដំណោះស្រាយ មហាជននិងអង្កការសង្គមស៊ីវិលកំពុងរងចាំមើលថា ផលប៉ះពាល់ ការខូចខាតព្រទ្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងម្ចាស់សិប្បកម្ម រូបនេះអាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយព័ត៌មាននេះ គ្រាន់តែចង់ជម្រាបជូនមហាជន នឹងថ្នាក់ដឹកនាំ ជ្រាបជាព័ត៌មាន  ក្នុងព្រឹត្តិការណ៍អ្វីដែលកើតមាននៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។

អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយ ដែន tv យើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ ក្នុងន័យស្ថាបនា  និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបប  អ្នកសារព័ត៌មាន សូមអរគុណ។ ផ្សាយដោយ អង្គភាព ប្រម់ាញ់ជាយដែន tv







Theme images by Radius Images. Powered by Blogger.