អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! រថយន្តក្រុង១គ្រឿងដឹកទំនិញ មិនមានច្បាប់ ពិនិត្យឃើញមានត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ និងទំនិញមួយចំនួនទៀតសរុបជាង៥តោន សមត្ថកិច្ចជំនាញសម្រេចដុតបំផ្លាញចោល ! - PMC-News

រថយន្តក្រុង១គ្រឿងដឹកទំនិញ មិនមានច្បាប់ ពិនិត្យឃើញមានត្រីសាម៉ុន គ្រឿងក្នុងសត្វមាន់ និងទំនិញមួយចំនួនទៀតសរុបជាង៥តោន សមត្ថកិច្ចជំនាញសម្រេចដុតបំផ្លាញចោល !

កំពង់ធំ៖ ត្រីសាម៉ុនគ្រឿងក្នុងសត្វមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាង៥តោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។


លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់បញ្ជាឱ្យលោកដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការណ៍ជាមួយ មន្រ្តីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងខណ្ឌរដ្ឋបាលជលផល និងមានសម្របសម្រួលនិតិវិធីច្បាប់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ  បានចុះធ្វើការបង្ក្រាប រថយន្តក្រុង ម៉ាក ហុីយិនដាយ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ(ភ្នំពេញ 3D3941)ដឹកជញ្ជូននាំចូលផលិតផលជលផល គ្រឿងក្នុងសត្វមាន់ ទឹកស៊ីអុីវ និង វ៉ាសាបី មិនមានលិខិតស្នាមអ្វីបញ្ជាក់ វេចខ្ចប់មិនត្រឹមត្រូវតាមបច្ចេកទេស ខូចគុណភាពខុសច្បាប់។

សម្ភារវត្ថុតាងទាំងអស់រួមមាន÷១.ត្រីសាមុន ១៤០កេស ស្មើនឹង៣០១០គីឡូក្រាម។ ២.គ្រឿងក្នុងសត្វមាន់២១០កេស ស្មើនឹង២៥២០គីឡូក្រាម។ ៣.ទឹកស៊ីអុីវ១០០កាន ស្មើនឹង៤០០ លីត្រ។ ៤.វ៉ាសាបី ២កេស ស្មើនឹង១០០គីឡូក្រាម។ ហើយការសម្រេចដុតកម្ទេចចោលទំនិញខាងលើនេះ ធ្វើឡើងតាម យោងស្មារតីអង្គប្រជុំចុះថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួលដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាព លើទំនិញនាំចូលគ្រប់ប្រភេទបានសម្រេចកម្ទេចចោល ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាងនិតិវិធីតាមជំនាញរៀងៗខ្លួន៕ដោយលោក÷សំនៀង





Theme images by Radius Images. Powered by Blogger.