អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដោយអនុវត្តតាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវិរៈសេនីយ៍ឯកឌុប ធីយ៉ាអធិការបានដឹកនាំកម្លាំងចុះង្ក្រាបល្បែងស៊ីសងជល់មាន់ ឃាត់ខ្លួនមនុស្សបានចំនួន ៦ នាក់ រួមទាំងមាន់ជល់មួយចំនួន - PMC-News

ដោយអនុវត្តតាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លោកវិរៈសេនីយ៍ឯកឌុប ធីយ៉ាអធិការបានដឹកនាំកម្លាំងចុះង្ក្រាបល្បែងស៊ីសងជល់មាន់ ឃាត់ខ្លួនមនុស្សបានចំនួន ៦ នាក់ រួមទាំងមាន់ជល់មួយចំនួន

ខេត្តតាកែវ÷កាលពីថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២៥​ វេលាម៉ោង ១៣:២០នាទី​ កម្លាំងជំនាញ​នៃ​អធិការដ្ឋាន​នគរបាលស្រុកត្រាំកក់​ ដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក​ ឌុក​ ធីយ៉ា​ អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់​ បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់មួយកន្លែង​នៅចំណុចធាតុត្រពាំងស្រង៉ែ​ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ​ ឃុំជាងទង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ដោយក្នុងនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យដែលជាមុខ​សញ្ញាលេងល្បែងស៊ីសងជល់មាន់ដីបានចំនួន 0៦នាក់មានឈ្មោះដូចខាងក្រោម:

១.ឈ្មោះ​ ប៉ាក់​ សារ៉ាត់​ ភេទប្រុស​ អាយុ ៤៥ឆ្នាំ​ មានទីលំនៅភូមិអង្គតាងឹល​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្តតាកែវ។
២.ឈ្មោះ​ ឡុង​ សៅ​ ភេទប្រុស​ អាយុ ៦៨ឆ្នាំ​ មមានទីលំនៅភូមិត្រពាំងត្រគៀត ឃុំឧត្តមសុរិយា​ ស្រុកត្រាំកក់​ ខេត្តតាកែវ។
៣.ឈ្មោះ​ ស្រ៊ី​ ថា​ ភេទប្រុស​ អាយុ ៣៩ឆ្នាំ​ មានទីលំនៅភូមិត្បែងទទឹង​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ។
៤.ឈ្មោះ​ វ៉ា​ សម្បត្តិ​ ភេទប្រុស​ អាយុ ៣២ឆ្នាំ​ មានទីលំនៅភូមិដំណាក់ចង្អើរ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប។
៥.ឈ្មោះ​ ជេន​ គា​ ភេទប្រុស​ អាយុ ៤៥ឆ្នាំ​ នៅភូមិចមពល​ ឃុំពពេល​ ស្រុកត្រាំកក់​ ខេត្តតាកែវ។
៦.ឈ្មោះ​ អែម​ ធា​ ភេទប្រុស​ អាយុ ៥៥ឆ្នាំ​ មានទីលំនៅភូមិព្រៃជួរ​ ឃុំពពេល​ ស្រុកត្រាំកក់​ ខេត្តតាកែវ។
ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន:
-​ មាន់ជល់ចំនួន​ ០៥ក្បាល (ងាប់ចំនួន0២ក្បាល)​ (រស់ចំនួន០៣ក្បាល)។
-​ ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួ០១គ្រឿង
-​ ខ្សែសម្រាប់ព័ទ្ធសង្វៀនចំនួន០១ដុំ
-​ ស្គុតសម្រាប់រំផ្លែមាន់ចំនួន០៤ដុំ
-​ កន្ត្រកដាក់មាន់ចំនួន១០
-​ ម៉ូតូចំនួន ១៦គ្រឿង
-​ ទូរសព្ទដៃចំនួន០៣គ្រឿង
ដោយមានបទបញ្ជាពីលោក​ ឧត្តមសេនីយ៍ទោស្នងការ​ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយ​លោកស្រី​ ស៊ុ​ន​ យ៉ឺត​ ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្តតាកែវ​ សមត្ថកិច្ចយើងបានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលេី​ រួមនិងវត្ថុតាងមកធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តតាកែវ តាមនីតិវិធី។
សូមបញ្ជាក់ចំពោះសង្វៀនជល់មាន់ចល័តខាងលើមុខសញ្ញានិងជនសង្ស័យបើកសង្វៀនមាន់ជល់ចល័តសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្តទៀត។




Theme images by Radius Images. Powered by Blogger.