អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតាមរយៈប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តប ការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត - PMC-News

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយតាមរយៈប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តប ការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ÷ក្រុងប៉ោយប៉ែតថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងនៃអធិការដ្ឋាប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់លោក.លោកស្រីអធិការរង លោក.លោកស្រីនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ក៏បានពាំនាំពាក្យពេជ្រសម្តីដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង,និងត្រៀមកម្លាំងសម្រាប់ទ្រទ្រង់សភាពការណ៍នូវពេលមានបញ្ហានិងករណីចាំបាច់បន្ទាន់។
ផ្សាយដោយអង្គភាពប្រម៉ាញ់ជាយដែន tv




Theme images by Radius Images. Powered by Blogger.