អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! គណៈបញ្ជាការក្រុងប៉ោយប៉ែត សួរសុខទុក្ខនិងនាំយកស្បៀង ថវិកាជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោគ៨៩១ - PMC-News

គណៈបញ្ជាការក្រុងប៉ោយប៉ែត សួរសុខទុក្ខនិងនាំយកស្បៀង ថវិកាជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោគ៨៩១

បន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈបញ្ជាការក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលក្រុង  លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង រួមនឹងមន្រ្តីនៃរដ្ឋបាលក្រុងប៉ោយប៉ែត ជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកស្បៀង ថវិកាជូនដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោគ៨៩១ ។

គ្រឿងឧបភោគបរិភោគ ឱកាសនោះរួមមាន÷
- អង្ករចំនួន៥០០គីឡូ
-មីចំនួន៣០កេះ
-ទឹកសុទ្ធចំនួន៥០កេស និងថវិកាមួយចំនួន
ក្នុងនោះលោកអភិបាលក្រុងបានសម្តែងនូវការកោតសសើរដល់កម្លាំងការពារព្រំដែន៨៩១ ដែលកន្លងមកបានសហការជាមួយរដ្ឋបាលក្រុង មិនថាការងារតូចឬធំនោះឡើយ ជាពិសេសការងារជួយសង្រ្គោះ និងការការពារផ្នែកសន្តិសុខជូនប្រជាពលរដ្ឋ ៕
ក្នុងឱកាសនោះផងដែរ លោក រសេនីយ៍ឯកហាំវណ្ណៈ មេបញ្ជាកា រវរៈសេនាតូចការពារព្រំដែនគោកលេខ ៨៩១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារលោក តែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភ សម្ភារៈនិងស្បៀងអាហារជូន ដល់កងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ច ការពារតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា ថៃ។

ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន ធីវី




Theme images by Radius Images. Powered by Blogger.