ឯកឧត្តម នួន ផារ័ត្ន បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ឃុំសាន់គ ស្រុកកំពង់ស្វាយ

ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមនួនផារ័ត្ន អភិបាលខេត្ត និងប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត បានណែនាំដល់មន្ត្រីជំនាញ ឱ្យត្រៀមធ្វើផែនការ ដើម្បីស្នើសុំអន្តរាគមន៍ ស្រូវពូជ សម្រាប់ចែកជូនដល់ បងប្អូនប្រជាកសិករ ដើម្បីពួកគាត់មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។
លើសពីនេះទៀត ឯកឧត្តម បានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ និងលើកទឹកចិត្តឱ្យខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាល ស្រុកកំពង់ស្វាយ ស្ថានភាពឃុំដែលរងផលបប៉ះពាល់ និងខូចខាត ដោយគ្រោះដោយទឹកជំនន់ លើដំណាំស្រូវ មានផ្ទៃដីបង្កបង្កើនផលសរុប ចំនួន ២៦,៨៨៨ ហិកតា (ស្រូវវស្សា ចំនួន ១៤,៩២៦ហិកតា និងស្រូវស្រាល ១១,៩៦២ ហិកតា) ផ្ទៃដីដែលរងផលប៉ះពាល់ចំនួន ៦៣៨ ហិកតា ស្មើនឹង ៥៤៦ គ្រួសារ៕ ដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន tv
Post a Comment