លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ដឹកនាំមន្រ្តីជំនាញចុះពង្រឹងការងារ ស ណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោ នៅតាមបណ្តាអធិការដ្ឋាននគរបាល ស្រុកចំនួន០៤ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី ៥និងទី៦ ខែ មិថុនា ឆ្នាំ២០ ២៥ ដោយមានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ បានដឹកនាំមន្រ្តីជំនាញក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះត្រួតពិនិ្យត និងពង្រឹងការងារផ្នែកជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ ចំណុះអធិការដ្ឋាននគរបាលស្រុកចំនួន ០៤ ស្រុកគឺ ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុកឯកភ្នំ ។

ក្នុងការងារនេះលោកស្នងការរងបានដាក់ចេញនូវវិធានការជាក់ស្តែងមួយចំនួនដូចខាងក្រោម៖
១-ធ្វើយ៉ាងណាឱ្យករណីគ្រោះថ្នាក់ចរាចរណ៍មកនូវកម្រិតទាបបំផុត
២-ស្នើលោកអធិការជម្រុញឱ្យកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើវេទិការសាធារណៈបន្ថែមកាលវិភាគចុះពង្រឹងការអប់រំ ។
៣-ចាត់មន្រ្តីចុះបញ្ជៀតការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អនុវិទ្យាល័យ ,វិទ្យាល័យ និងវត្តអារាម)
៤-បានចុះត្រួតពិនិត្យនិង ណែនាំឱ្យផ្នែកជំនាញពិនិត្យលើចំណុចដែលបង្កភាពគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលមិនមានផ្លាកសញ្ញាឱ្យដាក់ ផ្លាកសញ្ញាឡើង និងបន្ថែមភ្លើងសូឡានៅចំណុចដែលគ្រោះថ្នាក់ញឹកញាប់ ។
៥-សូមបង្កើនការត្រួតពិនិត្យវាស់ជាតិអាល់កុល,អាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ និងគ្រឿងញៀន ទៅតាមកាលវិភាគថ្ងៃសេស-គូរ ដែលបានកំណត់ ឱ្យបានជាប់ជាប្រចាំ៕
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv
Post a Comment