អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់! - PMC-News

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់!

ក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។


បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ កម្លាំងនគរបាលបានចាត់វិធានការច្បាប់ចំនួន១១ទីតាំង ដោយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្នុងនោះមានជនសង្ស័យដែលបញ្ជូនសរុបចំនួន៣៧នាក់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណៈសម្បត្តិនៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Theme images by Radius Images. Powered by Blogger.