អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូបចុះប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងជួយជម្លៀសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលកំពុងរងការជន់លិចដោយជំនន់ទឺកភ្លៀង - PMC-News

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូបចុះប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងជួយជម្លៀសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលកំពុងរងការជន់លិចដោយជំនន់ទឺកភ្លៀង

បន្ទាយមានជ័យ៖ នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាល ជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋាវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង ជាច្រើនម៉ោង នៅក្រុងប៉ោយប៉ែត។


ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងសង្គ្រោះនេះ គឺនគរបាល ធ្វើឡើងដើម្បីធានាបាននូវ សនិ្តសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជាក្នុងករណីបើប្រជាពលរដ្ឋលិចលង់ខ្លាំង ត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនះគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់សង្គ្រោះ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ពិសេសចាស់ជរា ជនពិការ អ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ចៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕
ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news



Theme images by Radius Images. Powered by Blogger.