អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញា លួច ឆក់ប្លន់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ - PMC-News

ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញា លួច ឆក់ប្លន់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

 ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  និងនគរបាលខេត្តកណ្តាលបង្រ្កាប  បានក្រុមជនសង្ស័យគ្រឿងញៀន  ចំនួន០៨នាក់ និងដកវត្ថុតាងមួយចំនួន។


លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ថា  ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី  ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល -នគរបាលខណ្ឌច្បារអំពៅ  បានធ្វើការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ូវ សុភា (ហៅ អាស្រម៉ូវ )ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ។ 


ហើយជនសង្ស័យរូបនេះ  មានដីកាចាប់ខ្លួនរបស់តុលាការ  ខណៈពេលចាប់ខ្លួនជនសង្ស័យ   សមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន០៤កញ្ចប់ថង់តូចផង ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បន្ថែមថា  បន្ទាប់មកសមត្ថកិច្ចបានបន្តចាប់ឃាត់ខ្លួន ជនសង្ស័យក្រុមជាបក្ខពួករបស់ជនសង្ស័យ  នៅទីតាំងចំនួន០៤កន្លែងផ្សងទៀត  ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។

ក្នុងរង្វង់ប្រតិបត្តិការ  កម្លាំងនគរបាលជំនាឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់  បន្ថែមទៀត  សរុបជនសង្ស័យទាំងអស់០៨នាក់  និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖១-ក្រាមពណ៌សថ្លា  សង្ស័យជាគ្រឿងញៀន ចំនួន ០៨កញ្ចប់

២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿង

៣-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៤

៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ៥-ដែកកេះជ័រ ចំនួន៥

៦-កាំបិត ៧ 

៧-ដាវដែក៦ និង ពូថៅ ចំនួន២

៨-កាំភ្លើងកែច្នៃ២ 

៩-និងដំបងបីកំណាត់១។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្កត់ធ្ងន់ថា ក្រុមជនសង្ស័យទាំងនេះជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕

បច្ចុប្បន្នក្រុមជនសង្ស័យទាំង ៨ នាក់ខាងលើត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ÷ដោយ លោក វង សុខរដ្ឋា អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news

Theme images by Radius Images. Powered by Blogger.