អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត អញ្ជើញជួបពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាពជា មួយ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបៃលិន យោធភូមិភាគទី៥ - PMC-News

កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត អញ្ជើញជួបពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាពជា មួយ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបៃលិន យោធភូមិភាគទី៥

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបៃលិន ព្រមទាំងថ្នាក់ដឹកនាំ អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ដែលអញ្ជើញប្រជុំពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាព នៅទីបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន យោធភូមិភាគទី៥។


ឧត្តមនាវីទោ ខ្វាន់ឆៃ ខាំសុម មេបញ្ជាការរង ការពារព្រំដែនច័ន្ទបុរី-ត្រាត បានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដែលទទួលរាក់ទាក់ស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ លោក ព្រមទាំងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។

ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ បានមានប្រសាស៍ ក្នុងកិច្ចប្រជុំពិភាក្សាថា ការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍ប្រជាជន និង កងកម្លាំងយេីងទាំងពីរ និងដើម្បី រក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរ ដែលអ្នកមានភូមិផងរបងជាមួយគ្នា ការធ្វើដំណើរមកបំពេញទស្សនកិច្ច ក្នុងថ្ងៃនេះ គឺដើម្បីវឌ្ឍនភាព នៃសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នា តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះហើយ ទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ៕
ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.