ឧត្តមសេនីយ៍ ត្រី កែម អនុជ មេបញ្ជាការអញ្ជើញជាអធិបតីភាព ពិធី ផ្សព្វផ្សាយ សភាពការណ៍ ថ្មីៗ ដេីមឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន
ប៉ៃលិន÷ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំ ម្សាញ់ ឆស័ក ព.ស .២៥៦៩ ថ្ងែទី១៤ ខែឧសភា ឆ្នាំ ២០២៥ ការផ្សព្វផ្សាយ ថ្មីៗ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ដោយមានការ ចូលរួម ពី មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័ យ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ តំបន់ប្រតិបត្តការសឹករងប៉ៃលិន ។

ឧត្តមសេនីយ៍ត្រី កែម អនុជ បានមានប្រសាសន៍ ថា កងទ័ព ត្រូវគោរព បទវិន័យទូទៅ នៃកងយោធពលខេមរភមិន្ទ បទបញ្ជាផ្ទៃក្នុង គោរព អនុវត្តតាម តួនាទី ភារកិច្ច ការពារ ព្រះមហាក្សត្រ ការពារ រាជរដ្ឋាភិបាល ការពារសន្តិសុខ ជូនប្រជាជន ពិសេស កងទ័ព ជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល កងទព័ត្រូវប្រកាន់ភ្ជាប់នូវវិន័យ ប្រចាំការប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយយថាហេតុ ដូច្នេះ កងទ័ព ត្រូវការពារសន្តិភាព ស្ថេរភាព នៅ ក្នុង មូលដ្ឋាន ដែល អង្គភាព ឈរជេីង ទទួលខុសត្រូវ ។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាស់តឿនក្រេីនរំលឹក ដល់នាយទាហាន នាយទាហានរង និង ពលទាហាន ថា ត្រូវ ចូលរួម ការងារ កសាងអង្គភាព រឹងមាំ លេីគ្រប់វិស័យ ការពង្រឹងកាយសម្បទា ការថែទាំសុខមាលភាព។ ហេីយជាងនេះទៅទៀតត្រូវចៀសវាង ឱ្យ ឆ្ងាយ អំពី ការពាក់ពន្ធ័បទល្មេីស ព្រៃឈើ ធនធានធម្មជាតិ និង ត្រូវ ចៀសវាង ដាច់ខាត ការរក្សាទុក ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀនខុសច្បាប់ ៕ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news
Post a Comment