អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន - PMC-News

ដោយសារឯកសារផុតសុពលភាព ពលរដ្ឋចំនួន០៨នាក់ ចូលតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវកម្លាំងប៉ុស្តិ៍បឹងបេងឃាត់បាន

បន្ទាយមានជ័យ៖ ពលរដ្ឋចំនួន០៨នាក់ មកលេងចូលឆ្នាំ ក៏ត្រឡប់ទៅវិញតាមច្រកឡែមមិនបានក៏នាំគ្នាមកស្រុកម៉ាឡៃព្យាយាម រកច្រករបៀង ឆ្លងដែនខុសច្បាប់ តែត្រូវវកម្លាំងប៉ុស្តិ៍បឹងបេង និងកម្លាំងប្រជាការពារឃាត់បាន។

បើតាមលោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង នៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានថ្លែងថា៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទីរសៀល នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបេង និងប្រជាការពារ បានល្បាតតាមភូមិសាស្រ្តបានប្រទះឃើញពលរដ្ឋចំនួន០៨នាក់ ស្រី៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ដែលកំពុងអង្គុយនៅចំការស្វាយមួយកន្លែង បន្ទាប់មកប៉ុស្តិ៍គរបាលរដ្ឋបាលបឹងបេងបាននាំមកសួរនាំនៅប៉ុស្តិ៍ ពលរដ្ឋទាំងនោះមកពីខេត្តព្រៃវែង មានចំនួន០៨នាក់ ស្រី០៥នាក់ ក្មេង០១នាក់ ស្រី០១នាក់ ។ លោកបន្តថា៖ បើតាមការបំភ្លឺរបស់ពួកគាត់ថានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៤ និង០០នាទីទាបភ្លឺ ពួកគាត់ទាំងអស់គ្នាបានធ្វើតាមឡានឈ្នួល ទៅច្រកឡែម ដើម្បីឆ្លងទៅថៃដោយខ្លួនឯង តែពេលទៅដល់សម្ថកិច្ចនៅទីនោះមិនអោយទៅព្រោះលិខិតឆ្លងដែនរបស់ពួកគាត់ផុតកំណត់ បន្ទាប់មកក៏ពួកគាត់ធ្វើដំណើរមកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពេលមកដល់ជិតមណ្ឌលសុខភាពឃុំបឹងបេង ក៏ឈប់នៅទីនោះ ហើយនាំគ្នាទៅសំរាកនៅចំការស្វាយមួយកន្លែងដែលមានចំងាយពីផ្លូវជាតិប្រហែល១៥០ម៉ែត្រ ពួកគាត់គិតថាសំរាកមួយសន្ទុះនឹងសួរនាំអ្នកស្រុកដើម្បីឆ្លងទៅរកការងារធ្វើនៅប្រទេសថៃ តែមិនទាន់បានរកផងស្រាប់តែកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបេងហៅមកសាកសួរនាំនៅប៉ុស្តិ៍តែម្ដង។ លោក វរសេនីយ៍ត្រី មួង សារ៉េត នាយប៉ុស្តិ៍បឹងបេង ថ្លែងទៀតថា កម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់លោក បានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងណែនាំអោយពួកគាត់អោយធ្វើឯកសារស្របច្បាប់ ដើម្បីងាយស្រួលឆ្លងដែន៕




Theme images by Radius Images. Powered by Blogger.