អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន... - PMC-News

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន...

   បន្ទាយមានជ័យ÷នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ទើបកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ  ដឹកនាំដោយ លោក វរសេនីយ៍ត្រី តាំង សុខហេង  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកម៉ាឡៃ បានចុះទៅដល់ទីតាំងកើតហេតុ  ហើយធ្វើការហៅជាម្ចាស់តាក់ស៊ី ដឹកពលករ ឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើតភូមិចំណោមកំពែង  ឃុំចំណោម ស្រុកខេត្តតាកែវ   អាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិឈើទាល  ឃុំសិរីមានជ័យ  ស្រុកសំពៅលូន  ខេត្ត​បាត់ដំបង​  រួមនឹងថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8571រួម នឹងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្ដង។ 


 លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ  បានឱ្យដឹងថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួច ទើបដឹងថាពួកគេមានបំណងចេញទៅប្រទេសថៃ  តាមច្រកល្បៀងដោយខុសច្បាប់ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានធ្វើការណែនាំ  ធ្វេីកិច្ចសន្យា និងបានឱ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ។



ចំណែកជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន បានឆ្លើយសារភាពថា  ខ្លួនពិតជាបានដឹកពលករទាំងអស់នោះ ដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន  ហេីយខ្លួនក៏ធ្លាប់បានដឹកពលករចំនួន២លេីករួចមកហេីយដែរ ហើយលេីកទី៣នេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ 

 ដោយផ្អែកលេីចម្លេីយសារភាព  និងមានវត្ថុតាងជាក់ស្តែងក  ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក  កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស  បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា  អមសាលាដំបូងខេត្តផងដែរ។ 

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ផ្សាយដោយអង្គភាពគេហទំព័រ  ប្រមាញ់ជាយដែន tv news

Theme images by Radius Images. Powered by Blogger.