លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងនិងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ អញ្ជេីញគោរពវិញ្ញានក្ខន្ធ ឯកឧត្ដម សុី គិរី អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ
ព្រះវិហារ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានអញ្ជេីញដឹកនាំសហការី ចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពឯកឧត្តម ស៊ី គីរី អតីតសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ និងជាសមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ មុខសញ្ញានិវត្តជន បានទទួលមរណភាពកាលពីវេលាម៉ោង២:១០នាទី រំលងអាធ្រាត ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ប្រធាន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ក្រុមគ្រួសារសព ក្នុងនោះសម្ភាររួមមាន៖ អង្ករ២បេ ,ទឹកត្រី២យួរ ,ទឹកសុីអ៊ីវ២យួរ ,ត្រីខ២យួរ ,មី ២កេស និងថវិកាចំនួន ១,០០០,០០០រៀល ផងដែរ។
ផ្សាយដោយ អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន tv news


Post a Comment