កម្លាំងនគរបាល សហការជាមួយអាជ្ញាធរ នាំយករថយន្តពន្លត់អគ្គីភ័យដឹកទឹក ទៅចែកជូនប្រជាពលរដ្ឋ២០០គ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់
បន្ទាយមានជ័យ÷ ដើម្បីឆ្លើយតបសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋចំពោះមុខនៅថ្ងៃនេះ២៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ, លោកវរសេនីយ៍ឯក ពិន សេរី ស្នងការរង ជំនួយដឹកនាំផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ លោកវរសេនីយ៍ទោ ឌី ទាវ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាំយករថយន្តពន្លត់អគ្គីភ័យ ដឹកទឹកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅស្រុកមង្គលបូរី ដែលកំពុងប្រឈមបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវក្តៅនេះ។

Post a Comment