អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ - PMC-News

ឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

 ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយអនុសេនីយ៍ទោ វឿន ប៊ុនឈឺន  ជំនួយការសេនាធិការ វរសេនាតូចថ្មើរជើងលេខ៥១៣ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤ខ្នង ស្ថិតក្នុងឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។


សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦:៣០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់  បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។ 



ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍មេបញ្ជាការកងពល ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។ 

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកមេបញ្ជាការគ្រប់ជាន់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងជួយសង្គ្រោះបានទាន់ពេលវេលាផងដែរ៕

ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែនtv  news..........

Theme images by Radius Images. Powered by Blogger.