អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណៈភាពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ - PMC-News

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណៈភាពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ០៨:២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ។

ចំពោះសព លោក វរសេនីយ៍ឯក ឯម វណ្ណារ៉ា ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា ។ មរណភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា គឺជាការបាត់បង់នូវកូន បង ប្អូន ស្វាមី និង ឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវនាយនគរបាលជាតិដ៏ឆ្នើមមួយរូប ដែល ធ្លាប់មានស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនសង្គមជាតិ ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ នាយ,នាយនគរបាលរង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមចូលរួមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយញាតិមិត្ត ទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមលំឱនកាយ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដូងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ផ្សាយដោយ អង្គភាព គេហទំព័រប្រម៉ាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.