អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ចាន់ធឿន មេបញ្ជាការ រង កងពល ដឹកនាំក្រុមការងារ បាននាំយកថវិកា មិត្តជួយមិត្តចំនួន ២,​០០០,​០០០៛ ( ពីរលានរៀល )​ និងថវិកាផ្ទាល់របស់លោកមេបញ្ជាការ​កកងពលចូលរួមពិធីបុណ្យសព លោកស្រី សេង គឹមសួរ - PMC-News

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ បានចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ចាន់ធឿន មេបញ្ជាការ រង កងពល ដឹកនាំក្រុមការងារ បាននាំយកថវិកា មិត្តជួយមិត្តចំនួន ២,​០០០,​០០០៛ ( ពីរលានរៀល )​ និងថវិកាផ្ទាល់របស់លោកមេបញ្ជាការ​កកងពលចូលរួមពិធីបុណ្យសព លោកស្រី សេង គឹមសួរ

បាត់ដំបង÷ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី កែវ សេងលន  មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣  បានចាត់តាំងលោកវរសេនីយ៍ឯក យ៉ែម ចាន់ធឿន មេបញ្ជាការកងពល  ដឹកនាំក្រុមការងារ  បាននាំយកថវិកា មិត្តជួយមិត្តចំនួន ២,​០០០,​០០០៛ ( ពីរលានរៀល )​  និងថវិកាផ្ទាល់របស់ឧត្តមសេនីយ៍ត្រី កែវ​ សេងលន  មេបញ្ជាការ​កងពល ចំនួន ៣០០,០០០៛  ( បីសែនរៀល)​  អង្ករចំនួន ០២ការ៉ុង  ចូលរួមពិធីបុណ្យសព លោកស្រី សេង គឹមសួរ ត្រូវជាភរិយា លោកអនុសេនីយ៍ឯក  លោក ទឹម អេង ហ៊ុក មេបញ្ជាការ​រងកងអនុសេនាធំ  ការពារ​អាកាស នៅគេហដ្ឋាននៃសព  ស្ថិតនៅភូមិ​កំប្រង់ ឃុំតាក្រី​  ស្រុកកំរៀង​  ខេត្ត​បាត់ដំបង​។

គ្រួសារសពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់  លោកមេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជួបការលំបាក  ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក  សូមប្រសិទ្ធពរជ័យបវរសួស្តីវិបុលសុខជូនថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយទាហាន នាយទាហានរង  និងពលទាហាន ជួបតែសេចក្ដីសុខ សេចក្តីចម្រើន  សុភមង្គល ក្នុងក្រុមគ្រួសារ  ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ  ៤ប្រការ គឹអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

ផ្សាយដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.