អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ប្រជុំពង្រឹងបច្ចេកទេស ការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ - PMC-News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ប្រជុំពង្រឹងបច្ចេកទេស ការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ  បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ  និងផ្សព្វផ្សាយផែនការចាំបាច់  ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ  នៅស្នងការដ្ឋាននគរបាលខេត្ត។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត  ពង្រឹងការអនុវត្ត  តួនាទី ភារកិច្ចឲ្យបានល្អ, បន្តពង្រឹងបង្ការ  ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ, ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស,  កម្លាំងការិយាល័យនគរបាលជំនាញ  អធិការដ្ឋាននគរបាលគ្រប់ ក្រុង/ ស្រុក  ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ  ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព,  ច្បាប់ចរាចរណ៍ផ្លូវគោក,  ផលប៉ះពាល់នៃគ្រឿងញៀន  តាមគ្រឹះស្ថានសិក្សា  រោងចក្រ  សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់  ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ  ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង  ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ  និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។

យោងស្មារតីអង្គប្រជុំ  ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល  ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក  ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥  របស់អគ្គស្នងការដ្ឋាននគរបាលជាតិ  កាលពីថ្ងៃទី២៤  ខែមេសា ឆ្នាំ២០២៥កន្លងទៅ  ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នងការដ្ឋាននគរបាលជាតិ  បានផ្ដល់អនុសាសន៍ណែនាំ ឱ្យនគរបាលចរាចរណ៍គ្រប់ស្នងការដ្ឋានរាជធានី/ ខេត្ត  ត្រូវបន្ដសកម្មភាពធ្វើការផ្សព្វផ្សាយអប់រំ  អំពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅកាន់ប្រជាពលរដ្ឋឱ្យកាន់តែមានការយល់ដឹងបន្ថែមទៀត  ដោយបូករួមជាមួយការអនុវត្តច្បាប់  ប្រកបដោយកាយវិការទន់ភ្លន់ និងវិជ្ជាជីវៈ  សាកសមជាមន្ត្រីនគរបាលអ្នកអនុវត្តច្បាប់  ប៉ុន្ដែម៉ឺងម៉ាត់ចំពោះតួនាទីភារកិច្ច៕ 

ផ្សាយដោយ អង្គភាព  គេហទំព័រ ប្រម៉ាញ់ជាយដែន tv news



Theme images by Radius Images. Powered by Blogger.