អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំងកងរាជអាវុធហាត្ថខេត្ដស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន និងរក្សាទុកអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ - PMC-News

កម្លាំងកងរាជអាវុធហាត្ថខេត្ដស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន និងរក្សាទុកអាវុធគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ

 ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតបានគ្រឿងញៀននិងអាវុធខ្លីមួយដើមនៅក្រុងបាវិតខេត្តស្វាយរៀង។


យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថាដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០និង៤៥ នាទី ថ្ងៃទី១២ ខែកុម្ភ: រហូតដល់វេលាម៉ោង១៦និង១៣នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវអាវុធគ្រឿងផ្ទុះដោយគ្មានច្បាប់អនុញ្ញាតិ។

ប្រភពបានបន្តទៀតថាការបង្ក្រាបករណីខាងលើនៅចំណុចខាងមុខសណ្ឋាគារឋាណាថា និងមុខខេធីវី ABC ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់រួមនឹងវត្ថុតាងដកហូតរួមមាន៖ 


១-ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ចំនួន ៤៨៤,៤០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេមីន

២-ម្សៅម៉ត់ពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ៦,៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់), 

៣-រថយន្ត ចំនួន០១ គ្រឿង, ម៉ូតូ ចំនួន០២ គ្រឿង, ទូរស័ព្ទ ចំនួន០៩ គ្រឿង

៤-អាវុធខ្លី ចំនួន០១ ដើម គ្រាប់០៦ គ្រាប់, លិខិតឆ្លងដែន ចំនួន១៧ ក្បាល

៥-អត្តសញ្ញាប័ណ្ណវៀតណាម ចំនួន០២ សន្លឹក, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ៦ នាក់ខាងលើនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយលោក សឿនវ៉ាន់ម៉ាន់លី អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែនធីវី

...............




Theme images by Radius Images. Powered by Blogger.