អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអវុធហត្ថខេត្ត ទទួលអំណោយពីលោក មួន យក់សាន តំណាងលោក មួន គឹមសៀង អគ្គនាយកក្រុមហ៊ុន នរាហ៍ អាឃីធេកឈ័រ - PMC-News

លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអវុធហត្ថខេត្ត ទទួលអំណោយពីលោក មួន យក់សាន តំណាងលោក មួន គឹមសៀង អគ្គនាយកក្រុមហ៊ុន នរាហ៍ អាឃីធេកឈ័រ

 ( បន្ទាយមានជ័យ ) ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីលោក មួន យក់សាន តំណាងលោក មួន គឹមសៀង អគ្គនាយកក្រុមហ៊ុន នរាហ៍ អាឃីធេកឈ័រ និង ខនស្រ្តាក់ ឯ.ក ដែលមានអាស័យដ្ឋានផ្ទះលេខ៥៦ ផ្លូវលេខ០១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 



 អំណោយរួមមាន ៖ អង្ករ ចំនួន ៥ តោន , ទឹកសុទ្ធ ចំនួន ១០០ កេស , ត្រីខ ចំនួន ២០០ ដុំ , មី ចំនួន ២០០ កេស, ទឹកស៊ីអ៊ីវ ចំនួន ១០០ យួរ , ខ្ទឹមស ចំនួន ១០០ គីឡូក្រាម , ប៊ីចេង ( ០,៥ Kg ) ចំនួន ១០០ ថង់ , អំបិល ចំនួន ២០០ គីឡូក្រាម , ស្ករស ចំនួន ១០០ គីឡូក្រាម , ខ្លាញ់ ចំនួន ១០០ លីត្រ , និងទឹកត្រី ចំនួន ១០០ យួរ ។ 

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានថ្លែងឣំណរគុណជូនចំពោះលោក មួន យក់សាន តំណាងលោក មួន គឹមសៀង អគ្គនាយកក្រុមហ៊ុន នរាហ៍ អាឃីធេកឈ័រ និង ខនស្រ្តាក់ ឯ.ក  ដែលបានយកឣំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់តាមតម្រូវការនៅក្នុងអង្គភាព។ 

 លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានថ្លែងអំណរគុណ និងជូនពរ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤ កុម្ភៈ នេះ ដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងគ្រួសារ និងសហការីទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យរាល់គ្រប់ភារកិច្ចការងារ និងមុខជំនួញផងដែរ ។

Theme images by Radius Images. Powered by Blogger.