អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ អញ្ជើញចុះទស្សនកិច្ចសិក្សាស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដល់អង្គភាពចំណុះកងពល - PMC-News

លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ អញ្ជើញចុះទស្សនកិច្ចសិក្សាស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដល់អង្គភាពចំណុះកងពល

 ខេត្តបាត់ដំបង៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់កងអនុសេនាធំទី៣ វរសេនាតូចលេខ៥២៣ ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។


លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងពល បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗ និងបានថ្លែងកោតសរសើរដល់អង្គភាព ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាព ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ សបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់អង្គភាពគ្រប់ជាន់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យមានការចូលរួមដ៏សស្រាក់សស្រាំពី នាយទាហាន នាយទាហានរង ពលទាហាន 

គ្រប់ៗរូបផងដែរ។ 

លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ ក៍បានក្រើនរំលឹកដល់គ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តអោយបានរឹងមាំនូវភារកិច្ច នៃកងយោធពលខេមរភូមិន្ទ គឺការពារជាតិបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ស្ថិរភាពសង្គមជាតិ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៍ដោយ៕ 

ដោយលោក សសារឿនអង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែនធីវី

.......................




Theme images by Radius Images. Powered by Blogger.