អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ - PMC-News

ពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧

រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលសមាសភាពគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងរូបខ្ញុំបាទជា “ប្រធានគណៈកម្មាធិការគណបក្ស គ.២៧”។ ដើម្បីតបស្នងចំពោះការផ្តល់សេចក្តីទុកចិត្តដ៏ថ្លៃថ្លានេះ ខ្ញុំបាទប្តេជ្ញាខិតខំបន្តពង្រឹងអង្គការចាត់តាំងរបស់គណបក្ស គ.២៧ ឱ្យកាន់តែរឹងមាំ ទាំងនយោបាយនិងសតិអារម្មណ៍ ដោយចាត់តាំង និងយកចិត្តទុកដាក់លើកកម្ពស់ការថែរក្សាពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស ជំរុញការងារពង្រីកសមាជិកថ្មីរបស់គណបក្ស និងការកសាងជួរមន្ត្រីបន្តវេន ដើរទន្ទឹមទៅនឹងការពង្រឹងគុណភាពការគ្រប់គ្រង អប់រំ ថែបំប៉នសមាជិកបក្ស ឱ្យមានគោលជំហរស្មោះត្រង់ចំពោះជាតិ ស្មោះត្រង់ចំពោះគណបក្ស និងមានគោលជំហរគោរព ការពារ និងបម្រើផលប្រយោជន៍ប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម៕




Theme images by Radius Images. Powered by Blogger.