ករណីឆេះរថយន្តដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងធ្វើដំណើរ នៅក្នុងចំណុច ភូមិស្ទឹងសំរោង ស្រុកកំពង់សិលា
ព្រះសីហនុ៖ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២:៥៥ នាទីទៀបភ្លឺ មានករណីឆេះរថយន្តចំនួនមួយគ្រឿង ដែលស្ថិតនៅក្នុងចំណុច ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ព្រះសីហនុ។
រថយន្ត រងការខូចខាត ម៉ាកយីហុនដាយ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-7197 រថយន្តដឹកអីវ៉ាន់របស់ ក្រុមហ៊ុន វីរៈប៊ុនថាំទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ (ឆេះអស់ទាំងស្រុង) មិនបណ្តាលឱ្យមានអ្នករងបួស ឬ ស្លាប់នោះទេ ។
អ្នកបើកបររថយន្តមានឈ្មោះ ចាន់ ថូ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិបឹងជើង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើនេះបណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងធ្វើដំណើរបង្ករជាអគ្គិភ័យតែម្ដង។
ករណីអគ្គិភ័យខាងលើបាននេះកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់ការិយាល័យអគ្គិភ័យខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សិលាចំនួន០១គ្រឿង បានប្រើប្រាស់ទឹកអស់០៥រថយន្ត ស្មើនឹងចំនួន១០ម៉ែត្រគូប៕
Post a Comment