លោកវរសេនីយ៍ឯកប៉ែនសុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយ-ពលទាហាន
ខេត្តបន្ទាយមានជ័យ៖ យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១ ព្រមទាំងថ្នាក់ដឹកនាំ បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍សម្រាប់ត្រៀមដោះស្រាយរាល់យថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងតាមបណ្តាអង្គភាពចំណុះកងពល ។
លោកវរសេនីយ៍ឯក ប៉ែនសុគន្ធ មេបញ្ជាការរង នាយសេនាធិការ បានបញ្ជាក់ថាតួនាទីភារកិច្ចរបស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយរាល់យថាហេតុ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ និងយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង នាយសេនាធិការ ក៏បានថ្លែងការកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានអនុវត្តនូវតួនាទីភារកិច្ចតបតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើប្រគល់ជូនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
ផ្សាយ ដោយអង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី..........................
Post a Comment