កិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំត្រីមាសទី១ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តសម្រាប់ខែមីនា ឆ្នាំ២០២៥
ខេត្តប៉ៃលិន៖ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨និង០០នាទីព្រឹក ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំត្រីមាសទី១ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តសម្រាប់ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកមេប៉ុស្តិ៍ទាំង៨ ឃុំ/សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានបន្តថា÷ លោកបានណែនាំ និងផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ត្រូវ ចូលរួមគោរពវិន័យ និងមានឆន្ទៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញកិច្ចការងារជំនាញ ជាពិសេសពង្រឹងលើកិច្ចការ ការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ បង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់ ។អត្ថបទ
ដោយលោក ស សារឿន អង្គភាពគេហទំព័រប្រម៉ាញ់ជាយ ដែន tv
Post a Comment