អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សត្វគោ និង ក្របី នៅស្រុកមោងឫស្សី - PMC-News

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ សត្វគោ និង ក្របី នៅស្រុកមោងឫស្សី

ខេត្តបាត់ដំបង÷នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីនិងអមដំណើរមានក្រុមការងារជំនាញស្រុក,ខេត្ត, ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វ និងបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមសត្វចូលរួមផងដែរ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបានមានប្រសាសន៍ លើកឡើងថា÷ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វ ខិតខំពិនិត្យលើបញ្ហាការងារប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការងារកសិកម្មចិញ្ចឹមសត្វតាមមូលដ្ឋានជាដើម។

ឯកឧត្តមអភិបាលខេត្តបានបន្តថា÷លោកបានស្នើរដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់បន្តយុទ្ធនាការក្នុងការចាក់វ៉ាក់សាំង ការពារជំងឺសត្វ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋកុំឱ្យមានជំងឺផ្សេងៗ។


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីជំនាញ និងពេទ្យសត្វតាមមូលដ្ឋានដែលបានខិតខំបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ និងបន្តខិតខំបន្ថែមទៀត។

គួរបញ្ជាក់ផងដែរ នាពេលកន្លងមក មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចាក់វ៉ាក់សាំង ការពារជំងឺសត្វពាហនៈ មួយចំនួន នាពេលកន្លងមកជូនបងប្អូនប្រជាពលរដ្ឋដូចជា វ៉ាក់សាំងការពារជំងឺដុំពកលើស្បែក គោ ក្របី, វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី, វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី, វ៉ាក់សាំងការពារជំងឺជ្រូក៩មុខ, វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាដើម។

ផ្សាយដោយ លោកសឿន ចិត្រាសារ៉ាវុទ្ធ







Theme images by Radius Images. Powered by Blogger.