អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវរៈសេនីយ៍ឯក ជាភួងប៊ុនថេងមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥៣ ត្រួតពិនិត្យ កម្លាំងអន្តរាគមន៍សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះផ្សេងៗ - PMC-News

លោកវរៈសេនីយ៍ឯក ជាភួងប៊ុនថេងមេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥៣ ត្រួតពិនិត្យ កម្លាំងអន្តរាគមន៍សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះផ្សេងៗ

បាត់ដំបង ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ជា ភួងប៊ុនថេង មេបញ្ជាការរង និងជាមេបញ្ជាការប្រចាំបញ្ជា កងពលតូចថ្មើរជើងលេខ៥៣ ត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរង គ្រោះមហន្តរយធម្មជាតិផ្សេងៗ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។


លោកវរសេនីយ៍ឯកជាភួងប៊ុនថេង មេបញ្ជាការរង ក៏បានបញ្ជាក់ថា ត្រូវត្រៀមកម្លាំងអន្តរាគមន៍ដើម្បីចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ ពេលមានយថាហេត្តផ្សេងៗកើតមានឡើង បន្តជំរុញតាមបណ្តាអង្គភាពអប់រំផ្សព្វផ្សាយដល់យោធិនគ្រប់រូប អំពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង ឱ្យមានការភ្ញាក់រលឹកខ្ពស់ បន្តចូលរួមការងារសម្អាតអនាម័យ តាមបណ្តាកងឯកភាព ហូបស្អាត រស់នៅស្អាត ដើម្បីបង្កើនសុខភាពទ័ព៕ផ្សាយ ដោយ អង្គភាព គេហទំព័រ ប្រម៉ាញ់ជាយដែនធីវី




Theme images by Radius Images. Powered by Blogger.