អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោកវរសេនីយ៍ទោ អ៉ិត ទិត្យណា សេនាធិការរង កងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងកងពលហ្វឹកហ្វឺនធ្វើលំហាត់យុទ្ធដំណើរទ័ព បង្ក្រាបបទល្មើសនេសាទ រយៈពេល ៣ថ្ងៃ ២យប់ ចម្ងាយផ្លូវសរុប ២០ គីឡូម៉ែត្រ - PMC-News

លោកវរសេនីយ៍ទោ អ៉ិត ទិត្យណា សេនាធិការរង កងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងកងពលហ្វឹកហ្វឺនធ្វើលំហាត់យុទ្ធដំណើរទ័ព បង្ក្រាបបទល្មើសនេសាទ រយៈពេល ៣ថ្ងៃ ២យប់ ចម្ងាយផ្លូវសរុប ២០ គីឡូម៉ែត្រ

បាត់ដំបង÷ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ លោកវរសេនីយ៍ទោ អ៉ិត ទិត្យណា សេនាធិការរង កងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងកងពលហ្វឹកហ្វឺនធ្វើលំហាត់យុទ្ធដំណើរទ័ព បង្ក្រាបបទល្មើសនេសាទ រយៈពេល ៣ថ្ងៃ ២យប់ ចម្ងាយផ្លូវសរុប ២០ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តបឹងទន្លេសាប ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ អ៉ិត ទិត្យណា បានបញ្ជាក់ថាការធ្វើយុទ្ធដំណើរទ័ពនេះគឺដើម្បីឲ្យស្គាល់ពីភូមិសាស្រ្ត នឹងប្រមូលស្បៃមុងដែលក្រុមជនល្មើសដាក់នៅសេសសល់តាមមាត់បឹងទន្លេសាបដុតកំទេចចោល និង បានធ្វើការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីជលផល ដែលអនុញ្ញាតឲ្យធ្វើនេសាទនៅក្នុងដែននេសាទ ក្នុងករណីចំពោះជនណា នៅតែបន្តប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ នឹងធ្វើការឃាត់ខ្លួនជនល្មើស បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តតាមនីតិវិធី។ ផ្សាយ ដោយ អង្គភាពគេហទំព័រ ប្រមាញ់គេដើមធីវី




Theme images by Radius Images. Powered by Blogger.