អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបជួបសម្តែងការគួរសមនិងពិភាក្សាការជាមួយអភិបាលខេត្តបន្ទាយមានជ័យ - PMC-News

ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបជួបសម្តែងការគួរសមនិងពិភាក្សាការជាមួយអភិបាលខេត្តបន្ទាយមានជ័យ

លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបកាលពីថ្ងៃត្រង់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥  បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការជាមួយលោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត,លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានានៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ ។

លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាយការណ៍សង្ខេបពីស្ថានភាពទូទៅនិងសក្តានុពលខេត្ត ក៏ដូចជាលើកពីវត្តមានជនជាតិជប៉ុននៅខេត្តបន្ទាយមានជ័យដែលអញ្ជើញមកវិនិយោគនៅក្រុងប៉ោយប៉ែត មានរោងចក្រផលិតគ្រឿងបន្ទះ  ឧបករណ៍ គ្រឿងបង្គុំរថយន្ត...និងសមិទ្ធផលនានាលើច្រើនវិស័យក្នុងខេត្តដែលជាជំនួយរបស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ក៏មានការស្ថាបនានិងធ្វើអោយប្រសើរឡើងផ្លូវជាតិលេខ៥ភ្នំពេញ -ប៉ោយប៉ែត ក្រោមសម្បទានលើកដំបូងរបស់រាជរដ្ឋាភិបាលជប៉ុនតាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ជប៉ុន(JICA)ផងដែរ  ។ លោកយ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាបបានសាទរនិងទទួលស្គាល់ពីអំណោយផលពីសុខសន្តិភាព ស្ថេរភាពនៃប្រទេសកម្ពុជានិងការអភិវឌ្ឍន៍រីកចម្រើនលើច្រើនវិស័យនៅក្នុងប្រទេសនិងដោយឡែកក្នុងខេត្ត ហើយប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។ លោកឈ្វេងយល់ច្រើនទៀតពីសក្តានុពល ភូមិសាស្ត្រដោយឡែកនិងតម្រូវការក្នុងខេត្ត ដើម្បីយកទៅជម្រាបជូនមន្ត្រីនិងប្រជាជនជប៉ុនដែលអាចមកធ្វើទេសចរណ៍និងមើលឱកាសវិនិយោគលើវិស័យនានា។ ពិសេសគឺភូមិសាស្ត្រក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ដែលត្រូវវិនិយោគិនជប៉ុនអាចមកពិនិត្យឱកាសរកស៊ី៕






Theme images by Radius Images. Powered by Blogger.