អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានស្ញោចសរសើរ និងអបអរសាទរនូវ សមិទ្ធផលនានាដែលរដ្ឋបាលខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធសម្រេចបាន នាឆ្នាំកន្លងមក - PMC-News

ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនបានស្ញោចសរសើរ និងអបអរសាទរនូវ សមិទ្ធផលនានាដែលរដ្ឋបាលខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធសម្រេចបាន នាឆ្នាំកន្លងមក

ខេត្តប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន ឯកឧត្ដម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ និងវាយតម្លៃខ្ពស់អំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមិទ្ធផលនានាដែលរដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបាន នាឆ្នាំកន្លងមក ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាបានល្អប្រសើ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម ប្រធាន-សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកតំណាងរាស្ត្រ លោកជំទាវអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីរាជការប្រមាណជាង៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារ ស្របតាម តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ បានយ៉ាងល្អប្រសើរ ដែលជាការចូលរួមចំណែកធ្វើឲ្យខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល ធានារក្សាបាននូវ កំណើនសេដ្ឋកិច្ច ជាវិជ្ជមាន បង្កលក្ខណៈសម្បត្តិដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សំដៅកសាងសង្គម កម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ខាងមុខ ដូចបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕ដោយ÷លោក ស សារឿន អង្គភាពគេហទំព័រប្រម៉ាញ់ ជាយដែន





Theme images by Radius Images. Powered by Blogger.