អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីប្រកាសតែងតាំង លោក នាន់ បូនេត ចូលកាន់តំណែងប្រធានច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ក្រោមអធិបតីភាព លោក ណុប វុធ្ធី អភិបាល រង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ - PMC-News

ពិធីប្រកាសតែងតាំង លោក នាន់ បូនេត ចូលកាន់តំណែងប្រធានច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ក្រោមអធិបតីភាព លោក ណុប វុធ្ធី អភិបាល រង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ

 ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះលោក {នាន់ បូនេត} នាយករងទីចាត់កា រអន្តរវិស័យសាលាខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វាព្រំដែនអន្តរជាតិអានសេះ -អានម៉ា បន្ទាប់ពីលោក{ចិន ខន្តី} អតីតប្រធាន ច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវតែងតាំងជាអភិបាលស្រុកជាំក្សាន្ត។



ពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអានសេះ ព្រះរាជណាចក្រកម្ពុជា-អានម៉ា ព្រះរាជណាចក្រថៃ ធ្វើឡើងក្រោមអធិបតីភាពលោក{ ណុប វុធ្ធី }អភិបាល រង ខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម{ គីម រិទ្ធី} អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាស្រុកជាំក្សាន្ត ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី មន្ត្រីរាជការជាច្រើននាក់ផងដែរ។


លោក {ណុប វុធ្ធី }អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោក{ នាន់ បូនេត} ដែលត្រូវបានប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិអានសេះ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ មិនត្រឹមតែ ជាការផ្លាស់ប្តូរ មុខងារប៉ុណ្ណោះទេ  ថែមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង  ក្នុងការពង្រឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឍន៍ច្រកអានសេះ របស់យើងឲ្យកាន់តែរីកចម្រើន។

យើងទាំងអស់គ្នាបានដឹងហើយ ថាច្រក អានសេះ មានសារសំខាន់យ៉ាងណាចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះវិហារ។ វាជាច្រកទ្វារដែល ត ភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងការទំនាក់ទំនងរវាងប្រទេសកម្ពុជាយើង និងប្រទេសថៃ។


ដូច្នេះការជ្រើស រើសបុគ្គលិកដែលមានសមត្ថភាព មានបទពិសោធន៍ និងមានចក្ខុវិស័យច្បាស់លាស់មកដឹកនាំច្រក អន្តរជាតិ។ 


លោក {នាន់ បូនេត }ដែលបានជ្រើសរើសតែងតាំងនៅថ្ងៃនេះគឺជាបុគ្គលដែលមានគុណសម្បត្តិ  ដើម្បីបំពេញភារកិច្ចសំខាន់នេះ។ លោកមានបទពិសោធន៍កាងារយូរឆ្នាំ

មានចំណេះដឹង និង ស្មោះត្រង់ចំពោះកាងារ។ 


ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់លោកច្រកអានសេះរបស់យើង នឹងមាន ការអភិវឌ្ឍន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។


លោក អភិបាលរងខេត្ត គូសបញ្ជាក់ថា លោកប្រធានច្រកអានសេះ ដែលទើបនឹងទទួលបានមុខតំណែងថ្មីនេះ ត្រូវយក ចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម៖


ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។-បន្តរក្សា និងរៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីជាគម្រូដល់មន្ត្រីក្រោមឱវាទ។ កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឲ្យបានពេញលេញ ដើម្បី ឲ្យការងារកាន់ តែល្អប្រសើរ ថែមទៀត ជាពិសេស គឺការផ្តល់សេវាជូនប្រជាពលរដ្ឋ និងកិច្ចការអភិវឌ្ឍនៅមូលដ្ឋានឲ្យបានល្អប្រសើរ។ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងផ្ទៃក្នុងឱ្យ បានល្អទាំងជាមួយក្រុមប្រឹក្សា ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕ អត្ថបទដោយ លោក អ៊ុងវ៉ាន់ អង្គភាព ប្រម៉ាញ់ជាយដែន ធីវី


Theme images by Radius Images. Powered by Blogger.