អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម, ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងរដ្ឋមន្ត្រីធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ចុះជួបប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ ក្រោយប្រជាពលរដ្ឋបិទផ្លូវសុំអន្តរាគន៍បញ្ហាខ្វះទឹកបង្កបង្កើនផល - PMC-News

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម, ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងរដ្ឋមន្ត្រីធនធានទឹក ឯកឧត្តម ថោ ជេដ្ឋា ចុះជួបប្រជាពលរដ្ឋនៅស្រុកបាទី ខេត្តតាកែវ ក្រោយប្រជាពលរដ្ឋបិទផ្លូវសុំអន្តរាគន៍បញ្ហាខ្វះទឹកបង្កបង្កើនផល

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះជួបប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើតផលស្រូវប្រាំងរបស់ពួកគាត់។

សូមជម្រាបថា បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រហែលជា ៤០០នាក់បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ដើម្បីស្នើសុំដំណោះបើកទឹកឲ្យពួកគាត់បូមធ្វើស្រែប្រាំង ដែលខ្វះទឹកចំនួនប្រមាណជាង ៤៥០០ ហិចតានៅចំនួន០៥ ឃុំ គឺ ១-ឃុំកណ្តឹង ២-ឃុំក្រាំងធ្នង់ ៣-ឃុំចំប៉ី ៤-ឃុំ.ពារាម ៥-ឃុំត្នោត។ បន្ទាប់ពីអាជ្ញាធរសម្របសម្រួលជាមួយប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៥៦ នាទី ប្រជាពលរដ្ឋបានបើកដំណើរការផ្លូវលេខ០២ ឡើងវិញ៕




Theme images by Radius Images. Powered by Blogger.