រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ផ្តល់អំណោយជូនគ្រួសារអតីតយុទ្ធជន និងជនមានពិការភាពនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម{ ជា សុមេធី} រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវ ជា ផល្គុន បានដឹកនាំឯកឧត្តមលោកជំទាវជាប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន និងជនមានពិការភាពនៅខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម{ ហុក សុផល} អភិបាល រង ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត{ បាន ស្រមុំ} អភិបាលខេត្ត ព្រមទាំងមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន គ្រួសារអតីតយុទ្ធជន និងជនមានពិការភាព ជាច្រើនរូប។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី{ ជា សុមេធី} បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ{ ហ៊ុន សែន} ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនជាអតីតយុទ្ធជនទាំងអស់នៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា៖ ដោយសារសង្រ្គាមជាច្រើនទស្សវត្សរវាងខ្មែរ និងខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋ និងកងកម្លាំងពីគ្រប់ភាគីត្រូវស្លាប់ របួស ពិការ បន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រារ ដែលទាំងអស់នេះជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវគិតគូរដោះស្រាយ ។ ក្រោយនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិទាំងទទួលបាននូវសុខសន្តិភាព នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២១៩៩៨ ដែលជាដើមចម និងជាឱកាសសម្រាប់ការអភិឌ្ឍន៏ប្រទេសជាតិឱ្យមានការឈានឡើងលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ។ ឯកឧត្តមបន្តថា ចំពោះលោកយាយលោកតា បងប្អូនដែលជាអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ដ៏ថ្លៃថ្លាចំពោះជាតិមាតុភូមិ ដែលបានលះបង់គ្រប់បែបយ៉ាងរួមទាំងអាយុជីវិត ជាការឆ្លើយតបនឹងគុណបំណាច់នេះរាជរដ្ឋាភិបាលនីតិកាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានយក បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានដាក់ឲ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ការផ្តល់នូវរបបសន្តិសុខសង្គម និងការអនុវត្តគម្រោងកម្មវិធីនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព សូមកុំឱ្យបងប្អូនមានការបាក់ទឹកចិត្ត ព្រោះថាក្រសួងកំពុងតែយកចិត្តទុកដាក់ក្នុងការជួយបងប្អូនជនមានពិការភាព ដែលមានសមត្ថភាពត្រូវបានយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យចូលបម្រើការងារជាមួយស្ថាប័នរដ្ឋ និងឯកជន ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងជនមានពិការភាពរួមមាន៖ អង្ករ ២៥គីឡូ ទឹកត្រី១យួរ-ទឹកស៊ីអ៊ីវ១យួរ -ត្រីខ១០កំប៉ុង -មី ១កេសតូច -អំបិល១កញ្ចប់-ស្កសរ១កញ្ចប់ និងថវិកាក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល។អត្ថបទ ដោយ លោក÷ស សារឿន,អង្គភាព ប្រម៉ាញ់ជាយដែន
Post a Comment