យុវជនឈាមរាវម្នាក់ បើកម៉ូតូលឿនដូចហោះ ដល់ផ្លូវកោងកាច់មិ នទាន់ទៅបុកបង្កាន់ ដៃស្ពានថ្ម បោកក្បាលស្លាប់ ភ្លាមៗនៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់វ័យក្មេងឈាម រាវម្នាក់បើកម៉ូតូលឿន ដូចហោះគ្មានការប្រុង ប្រយ័ត្នបើកដល់ ចំនុចផ្លូវកោងបុក បង្កាន់ដៃស្ពានថ្ម ផ្លោង បោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងនៅវេលា ម៉ោង១រសៀលថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ ២០១៩  ត្រង់ចំនុចស្ពានកាត់ស្ទឹង ប្រសប់រវាងភូមិទ័ពសៀម និងភូមិខ្លែងពណ៌ជេីង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ទោ រិនឡឹប នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្លក្រាមបានឲ្យដឹង ថាជនរងគ្រោះមាន ឈ្មោះ សេត ជឿន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិទព័សៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ ទោរិនឡឹបបានបញ្ជាក់ ឲ្យដឹងទៀតថាមុនពេល កើតហេតុនោះយុវជន ឈាមរាវបាន ជិះម៉ូតូធំមួយគ្រឿងម៉ាក YAMAHA ពណ៍ខឿវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R 1907  បេីកពីកេីត ទៅលិច ក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព លុះបើកមកមកដល់ ចំនុចកេីតហេតុ ផ្លូវកោងដោយ ល្បឿនលឿនខ្លាំង ពេកកាច់ចង្កូតមិនទាន់ បានទៅបុកបង្កាន់ ដៃស្ពានថ្ម ផ្លោងទៅមុខជាង២០ម៉ែត្រ បោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែង។

ក្រោយពីហេតុ សមត្ថកិច្ចបាន ចុះមកដល់កន្លែង កើតហតុ វាស់វែង ធ្វេីកំណត់ហេតុ រួចបានប្រគល់ សពជូនក្រុម គ្រួសារសាច់ញាតិ ដេីម្បីយកទៅចាត់ ធ្វេីបុណ្យតាមប្រពៃណី នៅផ្ទះសពតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *