កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតចុះធ្វើការល្បាតចល័តនៅពេលរាត្រី ដើម្បីបង្កើនការ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នឹងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត!!!

បន្ទាយមានជ័យ៖ដោយមានការយល់ចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹកអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ ស្ដីទី នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដឹកនាំកម្លាំងក្រោមឱវាទ និងកម្លាំងប្រជាការពារ ចុះធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រងដើម្បីបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្កាត់ក្រុមក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើបចូលក្នុងភូមិអុកឡុកដែលឬទេបើមានសូមរាយការណ៍មកអាជ្ញាធនឹងកងកម្លាំងនៅជិតផ្ទះរបស់បងប្អូននិងសូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតមានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ ២៤ម៉ោងដើម្បីចាត់កម្លាំងចុះជួយអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *