ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆាប់ឆេះផ្ទះ១ខ្នង ស្ថិតនៅឃុំសាន់គរ 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិសាន់គរ(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកយាយ មាស  ពណ៌  អាយុ៧០ឆ្នាំ ជាស្ត្រី មេម៉ាយ រស់នៅ ជាមួយ ក្មួយ   និង ចៅ ចំនួន ២ នាក់ បានបញ្ជាក់ថា ផ្ទះរបស់គាត់មានទំហំ៧ម៉ែត្រគុណនិង៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារនិង ដំបូលប្រក់ក្បឿង ត្រូវបានអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់ និង ទ្រព្យសម្បត្តិ អស់គ្មានសល់ កាលពីរសៀលថ្ងៃ ទី ២៦ ខែ មេសា ឆ្នាំ ២០២៤ ដោយសារការឆ្លងចរន្តអគ្គិសនី ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារអគ្គីភ័យឆាប់ឆេះនៅពេលនេះ  នឹងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនេះជារដូវក្តៅ អគ្គីភ័យ អាចឆេះផ្ទះបងប្អូនធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិផ្សេងៗបើយើងមានការធ្វេប្រហែស ។  ជាមួយ នេះ ដែរ មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បានណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មុនពេលចេញដំណើរទៅក្រៅផ្ទះត្រូវបិទចរន្តអគ្គិសនី ពន្លត់ភ្លើងធូបទាន ឬភ្លើងចង្ក្រានជាមុនសិន  ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន ឧបត្ថម្ភជូនគាត់ នូវ អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស  ទឹកត្រី  ទឹកស៊ីអ៊ីវចំនួន២យូរ  ត្រីខកំប៉ុងចំនួន២យួរ សម្ភារៈប្រើប្រាស់មាន ចង្រាន្ត ចាន ឆ្នាំង ស្លាប ព្រា  កាំបិត ធុងទឹក មុង ភួយ កន្ទេលខ្នើយ និងថវិកាមួយចំនួនទៀតផងដែរ។

លោកយាយ មាស ពណ៌ រួមជាមួយ អាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌឹត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលបានជួយដោះស្រាយដល់ការលំបាករបស់គាត់ ដោយសារអគ្គីភ័យ ឆាបឆេះផ្ទះ សម្បែងនៅពេលនេះ  និងបានសូមគោរពជូនពរសម្ដេច លោក ជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *