រថយន្តប៉ាឡែនមួយគ្រឿង លួចដឹកឈើប្រណិត ត្រូវសមត្ថកិច្ចឃាត់ភ្លាមៗ  ក្រោយពេលត្រួតពិនិត្យ រកឃើឈើ ខុសច្បាប់ជាច្រើន ដុំនៅក្នុងរថយន្ត

(ខេត្តស្ទឹងត្រែង)៖  កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃ ស្នងការរដ្ឋាននគរបាល ខេត្តស្ទឹងត្រែងបានចុះ បង្ក្រាបនិងឃាត់រថយន្ត បាឡែនដឹកឈើមួយ គ្រឿងកាលពីរសៀល ថ្ងៃទី១៦ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង១៣និង ០០នាទីនៅត្រង់ចំណុច អូរពងមាន់ស្ថិត ក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពីរកឃើញ ឈើជាច្រើនដុំនៅ ក្នុងរថយន្ត។

លោក វ៉ាសុផាន់  នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង  បានប្រាប់អ្នកយក ព័ត៌មានយើងឲ្យ ដឹងថា  រថយន្តដឹក ឈើ ខាងលើ ជា ប្រភេទ រថយន្ត បាឡែនពណ៌ទឹកមាស  ពាក់ស្លាកលេខ ភ្នំពេញ ២AC៩៥៣៤ បានដឹកឈើ ចេញពីក្នុង ខេត្តស្ទឹងត្រែង បន្លំជារថយន្ត ទេសចរណ៍  ហើយត្រូវបានបាន កម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកក្រុងស្ទឹងត្រែង សហការជាមួយ និងកម្លាំង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តធ្វើការ ត្រួត និងឃាត់ ចាប់ តែម្ដងតែម្ចាស់ រថយន្តបាន ចុះពី រថយន្តរត់ គេចខ្លួន បាត់ស្រមោលភ្លាមៗ។

លោកវ៉ានសុផាន់បាន អោយដឹងបន្ត ទៀតថាក្រោយ ការឃាត់ កម្លាំងសមត្ថកិច្ចបាន ឆែកឆេរ ទៅលើ រថយន្ត ឃើញថា មានឈើ ប្រភេទធ្នង់ ដុំជាច្រើន  ពេញគូទរថយន្ត និងនៅកន្លែង អង្គុយ ជាច្រើន ដុំ ទៀត ហើយ ត្រូវបាន កម្លាំង នគរបាល សេដ្ឋកិច្ច នាំយកមក កាន់ ស្នងការដ្ឋាន នគរបាល ខេត្ត ដើម្បី ធ្វើការ ផ្ទេរ ប្រគល់ ឲ្យ ជំនាញ រដ្ឋបាល ព្រៃឈើ ចាត់ការបន្តរ។

គួររំលឹកផងដែរថា  បន្ទាប់ពី យុទ្ធនាការ យ៉ាង ក្តៅគគុក របស់ គណៈកម្មកា រ ជាតិ ទប់ស្កាត់ បង្ក្រាប បទល្មើស ធនធានធម្មជាតិ មក ការ ធ្វើ ជំនួញ ឈើ ធំៗ មានការ ថយ ចុះ ក៏ប៉ុន្តែ ការ ដឹកជញ្ជូន ឈើ កែច្នៃ និងឈើឆៅ  តិចតួច លួចលាក់ នៅតែមាន រៀងរាល់យប់  នឹងថ្ងៃដោយពួកគេ ប្រើរូបភាព ដឹកជញ្ជូនតាម រថយន្ត សាំ យ៉ុងបាឡែន និងរថយន្ត ហាយលេនឌឺ ជាប្រភេទ ទេសចរណ៍ នឹងរថយន្តទំនើបៗមួយ ចំនួនទៀតផងដែរ។

បច្ចុប្បន្ន រថយន្ត បាឡែនដឹកឈើ ខាងលើនេះត្រូវបាន សមត្ថកិច្ចនាំយក ទៅរក្សាទុកនៅ ការិយាល័យប្រឆាំង បទល្មើស សេដ្ឋកិច្ចនៃ ស្នងការដ្ឋាន នគរបាលខេត្ត  និងធ្វើការរៀបចំ ធ្វើ កំណត់ហេតុ ផ្ទេរប្រគល់ ទៅឲ្យជំនាញ រដ្ឋបាលព្រៃឈើ ចាត់ការបន្ត ទៅតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *