សត្ថកិច្ចឃាត់ខ្លួនជន សង្ស័យម្នាក់លួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋនៅ ក្នុងស្រុកកប្បាស់

(ខេត្តតាកែវ)៖ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកព្រៃកប្បាស់ សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំ ព្រៃល្វាចុះបង្ក្រាប់ ករណីលួចទ្រព្យសម្បត្តិ៍ ប្រជាពលរដ្ឋតាមពាក្យ បណ្តឹងនិងឃាត់ ខ្លួនបានជនសង្ស័យ បានម្នាក់កាលពី ព្រឹកថ្ងៃទី០៤ខែធ្នូរ ឆ្នាំ២០១៩វេលាម៉ោង ០៧និង៣០នាទីនៅ ចំណុចឃុំព្រៃល្វាស្រុក ព្រៃកប្បាសខេត្តតាកែវ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាបើយោង តាមពាក្យបណ្ដឹងពី ប្រជាពលរដ្ឋឈ្មោះ ស្មាន វ៉ាន់ ភេទប្រុសអាយុ ៣៩ ឆ្នាំរស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវបានប្ដឹង និងរាយការណ៍ មកសមត្ថកិច្ចថា នៅយប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដោយមានជនមិន ស្គាល់អត្តសញ្ញាណ ម្នាក់បានចូលមក លួចលុយអស់ចំនួន ៦០០.០០០ ម៉ឺនរៀល (ហុកសិប ម៉ឺនរៀល) និងទ្រព្យសម្បត្តិ៍ នៅក្នុងផ្ទះ របស់គាត់ព្រមទាំងសម្ភារៈ របស់របរមួយចំនួន ទៀត ដែលផ្ទះគាត់ មានទីតាំងនៅក្នុង ភូមិព្រៃល្វាកើត ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សមត្ថកិច្ចបានអោយ ដឹងទៀតថាដោយ យោងតាមពាក្យបណ្ដឹង ខាងលើ នៅព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ០៧និង៣០នាទី ដោយមានការដឹក នាំចង្អុលបង្ហាញពីឯក ឧត្តមស្នងការខេត្ត លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានដឹកនាំកម្លាំង ជំនាញស្រុកនិងសហការ ជាមួយកម្លាំងជំនាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្ក្រាបនិងចាប់ឃាត់ ខ្លួនជនសង្ស័យដែលមានឈ្មោះលី សេងហុង អាយុ ២១ឆ្នាំ បានយក មកសាកសួរ នៅអធិការរដ្ឋាននគរ បាលស្រុកព្រៃកប្បាសនឹងធ្វើ សំណុំរឿងបញ្ជូនទៅ តុលាការដោះស្រាយតាម នីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *