នគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ០២គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់…

បន្ទាយមានជ័យ÷អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីការងារស្នូលនគរបាលត្រូវចូលរួមការងារសង្គម សង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះអគ្គីភ័យ គ្រោះធម្មជាតិនានាក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ បានសហការជាមួយកម្លាំងយោធាសឹករោងស្រុកម៉ាឡៃ និងស្ថានប័នពាក់ពន័្ធ បានចុះជួយរៀបចំ និងជួសជុលផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នង ស័ង្កសីចំនួន ១៨សន្លឹក ដែលរងផងប៉ះពាលដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះមាន ១.ឈ្មោះ យឹម ឆេង ភេទស្រីអាយុ៦៧ឆ្នាំ រស់នៅ ភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខូចខាតតូបលក់អីវ៉ាន់ទំហំ២ម៉ែត្រកន្លះគុណនិង២ម៉ែត្រកន្លះ របើកសង្កសី៣ម៉ែត្រចំនួន៦សន្លឹក ២.ឈ្មោះ មុំ រ៉ន ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ របើកសង្កសី១២សន្លឹក ផ្ទះប្រវ៉ែង៣ម៉ែត្រ ទំហំផ្ទះ៤ម៉ែត្រគុណនិង៥ម៉ែត្រ

អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *