ជនសង្ស័យម្នាក់លួចធ្វើ ចរាចរណ៍ថ្នាំញៀនត្រូវ កំលាំងអាវុធហត្ថក្រុង ប៉ោយប៉ែតឃាត់ខ្លួននិង ដកហូតថ្នាំញៀនចំនួន១១៥គ្រាប់

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់លួច ធ្វើចរាចរណ៍ថ្នាំញៀន ត្រូវកំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្ក្រាប បាននៅល្ងាច ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩នៅចំណុច កាស៊ីណូផារ៉ាមិច  ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំលាំងអាវុធដកហូតវត្ថុតាងរួម មានថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន ១១៥គ្រាប់ថ្នាំគ្រាប់ ពណ៌បៃតង ចំនួន ២គ្រាប់ទូរស័ព្ទដៃ១គ្រឿង ដែកកេះ ចំនួន ៣ សម្ភារៈ វិចខ្ចប់គ្រឿង ញៀនមួយចំនួន ក្រោយពីឃាត់ ខ្លួនហើយជនសង្ស័យ និងវត្ថុតាងបញ្ជូន មកទីបញ្ជាការកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួល ការងារបទល្មើស គ្រឿងញៀនបានឲ្យដឹង ថាដោយបានការអនុញ្ញាតិ ពីលោកឧត្តមសនីយ៍ត្រី បោនប៊ិនមេបញ្ជាការ កងរាជអាវុធខេត្ត លោកបានចាត់ឲ្យកម្លាំង ជំនាញសាកសួរចម្លើយ លើជនសង្ស័យបានឆ្លើយ សារភាពថាខ្លួនមាន ឈ្មោះ អាយ ចិត្ត្រា ប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅមិនពិត ប្រាកដក្នុងក្រុងប៉ោយប៉ែត កន្លងមកខ្លួនតែងតែ ប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាពលក់ គ្រឿងញៀននេះបន្ត ក្រោយពីបញ្ចប់ការ ស៊ើបអង្កេតនិងការធ្វើ តេស្តរកសារធាតុញៀន រួចមកជនសង្ស័យត្រូវបាន ចោទប្រកាន់ពីបទ ចរាចរណ៍ សារធាតុញៀនដោយ ខុសច្បាប់កម្លាំងជំនាញ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *