ជនជាតិសឹង្ហបូរីម្នាក់ បានដេកស្លាប់ដាច់ សរសៃឈាមខួរក្បាល ខណះពេលបញ្ជូនទៅ កាន់មន្ទីបង្អែកក្រុងសៀមរាប

(ខេត្តសៀមរាប)៖ បុរសវ័យចំណាស់ ជនជាតិសឹង្ហបូរីម្នាក់ បានដេកស្លាប់និង ដាច់សរសៃឈាម ខួរក្បាលខណះ ពេលបញ្ជូនមកកាន់ មន្ទីពេទ្យបង្អែកក្រុង សៀមរាបកាលពីព្រឹក ថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង០៨និង៣៥នាទី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើយោងតាម របាយការណ៍ សមត្ថកិច្ចនគរបាល ក្រុងសៀមរាបផ្នែក គ្រប់គ្រងជនបរទេស បានអោយដឹងថាជនរង គ្រោះមានឈ្មោះTAN THIAM HOCK ភេទ ប្រុស កើតថ្ងៃទី ៣០ខែ០៤ឆ្នាំ១៩៥៧ ជនជាតិ សឹង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥២២០៨៦៩D ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៣ខែ១២ឆ្នាំ២០១៩ តាមច្រក ព្រលានយន្តហោះអន្តរ ជាតិសៀមរាប និងបានមកស្នាក់ នៅបន្ទប់ជួល លេខ ៣១០ ក្នុងសណ្ឋាគារ ប៊ូទិកអរិយអង្គររ៉េសុីដិន ស្ថិតក្នុង ភូមិ សាលាកំរើក សង្កាត់ សាលាកំរើក ក្រុងសៀមរាបខេត្ត សៀមរាប។

យោងរបាយការណ៍ សមត្ថកិច្ចបានអោយ ដឹងទៀតថាផ្អែកតាមការ សន្និដ្ឋាន របស់ សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថាជនរង គ្រោះបានស្លាប់ដោយសារ ដាច់សសៃឈាមខួរក្បាល។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចកំពុង រៀបចំបញ្ជូនទៅតម្កល់ ទុកបណ្តោះអាសន្ន នៅ វត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការ សម្រេចពីក្រុមគ្រួសារ និងស្ថានទូតប្រទេសសឹង្ហបូរី ប្រចាំប្រទេសកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *