បុរសវ័យចំណាស់ម្នាក់ សំណាងណាស់ពស់ ស្រកាចាស់ចឹកហើយ ក្រុមគ្រួសារយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលាផុត ពីសេចក្តីស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់ សំណាងណាស់ពស់ ស្រកាចាស់ចឹកហើយ ក្រុមគ្រួសារយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលាផុតពី សេចក្តីស្លាប់នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ។

សមត្ថកិច្ចស្រុក បន្ទាយឆ្មារបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡោម ញឹប ប្រុស អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ។

សមត្ថកិច្ចបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុន ពេលកើតហេតុនោះ ជនរងគ្រោះនិងក្រុមគ្រួសារ បាននាំគ្នាចេញពីផ្ទះ ទៅច្រូតស្រូវនៅវាល ស្រែឆ្ងាយពីផ្ទះលុះ ច្រូតដល់ម៉ោងជិត១០ ព្រឹកស្រាប់តែត្រូវពស់ ស្រកាចាស់ចឹកចំ ប្រអប់ជើងស្តាំបណ្តាល ឲ្យប្រកាច់ពេញស្រែ ស្របពេលនោះក្រុមគ្រួសារ បានដឹកបញ្ជូនដល់ មន្ទីរពេទ្យជួយ សង្រ្គោះទាន់ពេលវេលា ដោយសារតែក្រុមគ្រូ ពេទ្យមានថ្នាំសន្សាបជាតិ ពឹសចាក់ភ្លាមៗ ធ្វើឲ្យអ្នកជម្ងឺដឹងខ្លួន ឡើងវិញរហូតដល់ម៉ោង នេះអ្នកជម្ងឺអាចមាន សង្ឃឹមរស់ច្រើន។

ក្នុងនោះសមត្ថកិច្ចបាន ធ្វើការផ្តាំផ្ញើរដល់ប្រជា កសិកទាំងអស់សូម មេត្តាប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ ព្រោះថាដល់ រដូវច្រូតកាត់នេះ សម្បូរទៅដោយសត្វ អសិរពិសបើមាន លទ្ធភាពអាចទិញ ស្បែកជើង ក វែងពាក់ ទើបល្អតែប្រសើរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *