រថយន្តអាស្គុត របស់យោធាភូមិភាគ១ មួយគ្រឿងបុក បង្កាន់ដៃស្ពានមេគង្គ សំណាងល្អមិនធ្លាក់ចូលទន្លេ

(ខេត្តស្ទឹងត្រែង)៖ រថយ្តអាស្គុតរបស់ យោធាភូមិភាគ១ចំនួន មួយគ្រឿង បានបើកឆ្លង ស្ពានមេគង្គ ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូត ទៅបុកបង្កាន់ដៃស្ពាន ផ្នែកខាងឆ្វេង ហើយក៏បានបន្ត រេមកបុកបង្កាន់ ដៃស្ពានផ្នែកខាងស្ដាំ បណ្តាលអោយបាក់ អស់មួយប្រឡោះ សំណាងល្អមិនធ្លាក់ ចូលទន្លេហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចលើ ស្ពានមេគង្គ ស្ថិតក្នុង ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បើយោងតាម ប្រភពពីកន្លែង កើតហេតុ បានអោយដឹងថា រថយន្តម៉ាកអាស្គុត ខាងលើ បើកបរដោយមន្ត្រី យោធាភូមិភាគ១ ជិះមនុស្សចំនួន៣នាក់។

ប្រភពដដែលបាន បន្តអោយដឹងទៀតថា រថយន្តមួយគ្រឿងនេះ ទើបតែធ្វើរួច ហើយក៏កំពុង បើកសាកល្បង ប៉ុន្តែជាងធ្វើមិនទាន់ត្រូវ ស្រាប់តែចង្កូតមិនស៊ី ទើបរេចង្កូតទៅបុក បង្កាន់ដៃស្ពានតែម្ដង។

អ្នកដែលបានឃើញ ហេតុការណ៍ខាងលើ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តអាស្គុត១គ្រឿង របស់ភូមិភាគ១ បើកឆ្លងកាត់ស្ពាន មេគង្គពីខាងលិចមកកើត ខណៈពេលដែលកំពុងបើកបរ ស្រាប់តែឃើញ រថយន្តខាលើនេះបានរេ ចង្កូតទៅបុកបង្កាន់ស្ពាន ផ្នែកខាងឆ្វេង រួចបន្តរេទៅបុកបង្កាន់ ដៃស្ពានខាងស្ដាំ បណ្តាលអោយ បាក់អស់មួយប្រឡោះ។

បច្ចុប្បន្ន គឺនៅមិនដឹងថា ការខូចខាតបង្កាន់ដៃ ស្ពានខាងលើនោះ ត្រូវដោះស្រាយយ៉ាង ណានោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *